មន្ទីរពេទ្យកាល់ម៉ែតតើសុរាផ្តល់ផលអាក្រក់អ្វីខ្លះដល់សុខភាពខួរក្បាលនិងប្រព័ន្ធប្រសាទ?
អត្ថបទមន្ទីរពេទ្យកាល់ម៉ែត តើសុរាផ្តល់ផលអាក្រក់អ្វីខ្លះដល់សុខភាពខួរក្បាល និងប្រព័ន្ធប្រសាទ? ការទទួលទានគ្រឿងស្រវឹងហួសប្រមាណគឺជាបញ្ហាសុខភាពសាធារណៈចំបងមួយនៅទូទាំងសាកលលោក ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍ។ វាជាមូលហេតុចម្បងនៃជំងឺធ្ងន់ធ្ងរមួយចំនួនដែលតម្រូវអោយសំរាន្តពេទ្យ និងនាំអោយខាតបង់ដល់សេដ្ធកិច្ចគ្រួសារ និងសង្គមជាតិ។ការប្រើប្រាស់គ្រឿងស្រវឹងអាចបង្កជាផលវិបាកស្រួចស្រាវ និងរ៉ាំរ៉ៃលើរចនាសម្ព័ន្ធ និងមុខងាររបស់ខួរក្បាល។ ១- តើជាតិអាល់កុលអាចប៉ះពាល់ទៅលើកោសិកាខួរក្បាលដោយរបៀបណា? ពេលមនុស្សម្នាក់ទទួលទានគ្រឿងស្រវឹង កោសិកាខួរក្បាលអាចរងផលប៉ះពាល់ដោយផ្ទាល់ទោះវាហាក់ធ្វើអោយអ្នកទទួលទានមានអារម្មណ៍ល្ហែល្ហើយមួយគ្រា តែវាបណ្តាលអោយកោសិកាខួរក្បាល យើងដំណើរការក្នុងស្ថានភាពយឺតជាងធម្មតា បន្ទាប់មកអាចប៉ះពាល់ដល់កោសិកាខាងគំហើញ ( ស្រវាំងភ្នែក) និយាយត្រដិត ...




