លោក ផាត់ ចំណាន ប្រធានស្តីទីសមាគមអ្នកសារព័ត៌មានមាគ៌ាសន្តិភាព បានដឹកនាំយកអំណោយសម្ភារៈរបស់បងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក យកទៅចែកជូនដល់ជនភៀសសិក និងកងទ័ពជួរមុខ ខេត្តបន្ទាយមានជ័យ និងខត្តបាត់ដំបងប្រមាណជាង៣០០គ្រួសារ……
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ អំណោយជាសម្ភារៈរបស់បងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក ត្រូវបានដឹកនាំដោយ លោក ផាត់ ចំណាន ប្រធានសមាគមអ្នកសារព័ត៌មានមាគ៌ាសន្តិភាព បានយកទៅចែកជូនដោយផ្ទាល់ រួមជាមួយនិងម្ចាស់ជំនួយ ជូនដល់ជនភៀសសិក ចំនួន៣ទីទាំង នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង សរុបជាប្រមាណជាង៣០០គ្រួសារ ស្ថិតនៅ វត្តសោភណារ៉ាមសំរោង ក្នុងភូមិសំរោង ឃុំសំរោង ...




