សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តល់បទសម្ភាសពិសេសផ្តាច់មុខដល់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅប្រទេសបែលហ្សិកដោយលើកឡើងពីស្ថានភាពព្រំដែនកម្ពុជាថៃ
នៅថ្ងៃទី២៥ ខែកុម្ភៈ ជាថ្ងៃចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៅទ្វីបអឺរ៉ុប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តល់បទសម្ភាសពិសេសផ្តាច់មុខដល់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅប្រទេសបែលហ្សិកដោយលើកឡើងពីស្ថានភាពព្រំដែនកម្ពុជាថៃ និងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមបច្ចេកវិទ្យា Scam Online។ សារព័ត៌មានបានសរសេរព័ត៌មានពីរដាច់ដោយឡែកអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជាដោយផ្តោតលើការខិតខំប្រឹងប្រែងរកដំណោះស្រាយដោយ សន្តិវិធី និងឈរលើមូលដ្ឋានច្បាប់ និងការប្រឆាំងប្រឆាំងនឹងស្កេមអនឡាញ ហើយត្រូវបានសារព័ត៌មាននានានៅលើពិភពលោកបានដកស្រង់ទៅផ្សព្វផ្សាយបន្ត។





