

-ក្រសួងការពារជាតិ បានបដិសេធការចោទប្រកាន់របស់ថៃ ករណីជនជាតិចិនឈ្មោះ Shi Jingui បានជាន់មីនដាច់ជើង។ ក្រសួងបញ្ជាក់ថា ជនជាតិចិនរូបនេះ បានជាន់មីនចាស់នៅក្នុងទឹកដីចម្ការមីនរបស់កម្ពុជា ដែលសល់មីនចាស់ជាច្រើនពីសម័យសង្រ្គាម។ «កងការពារព្រំដែនលេខ៥០៣របស់កម្ពុជា ដែលឈរជើងនៅក្នុងភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឮសូរសំឡេងផ្ទុះគ្រាប់មីនចំនួន ០១គ្រាប់ ហើយបើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចម្ការមីនរបស់កម្ពុជា ដែលមានគ្រាប់មីនចាស់មិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្គ្រាមជាយូរឆ្នាំមកហើយ។» នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ។...
Read moreDetailsពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយសប្តាហ៍ ដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ។ ក្នុងព្រះរាជសារផ្ញើជូនដល់ជនរួមជាតិ, ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលឱ្យដឹងថា ក្នុងឱកាសដែលព្រះអង្គគង់ប្រថាប់នៅក្រៅប្រទេសនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយក្នុងព្រះបរមនាមរបស់ព្រះអង្គ ជាប្រមុខរដ្ឋស្តីទី៕
Read moreDetails១- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។ ២- ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ៣- ការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ ៤- ការពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិ...
Read moreDetailsទី១៖ អាវុធហត្ថលើផ្ទៃប្រទេស កំពុងមានចំណាត់ការស៊ើបអង្កេតមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ។ ទី២៖ អាវុធហត្ថលើផ្ទៃប្រទេស សូមកោតសរសើរលោក តាន់ គីមសួរ ដែលបានរាយការណ៍ពីបទល្មើសព្រៃឈើ។ ទី៣៖ អាវុធហត្ថលើផ្ទៃប្រទេស មិនអាចទទួលយកបានពាក្យសំដី និងការជេរប្រមាថខ្លាំងៗរបស់លោក ផែង វណ្ណៈ។
Read moreDetailsសុវត្ថិភាពតំបន់សាលារៀន ត្រូវបានបង្កើតឡើងដើម្បីការពារកុមារ ហើយឥឡូវនេះ ច្បាប់បានបញ្ជាក់យ៉ាងច្បាស់ថា៖ ដែនកំណត់ល្បឿន ៣០ គ.ម/ម៉ោង ត្រូវតែអនុវត្តតាម។ការបើកបរលឿនជាងនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈមនឹងផ្លូវច្បាប់ទៀតផង។ នគរបាលចរាចរណ៍ កំពុងអនុវត្តច្បាប់នេះ ដើម្បីរក្សាសុវត្ថិភាពដល់កូនៗរបស់យើង។សូមគោរពដែនកំណត់ល្បឿន គោរពច្បាប់ចរាចរណ៍ និងការពារអ្នកជំនាន់ក្រោយ។
Read moreDetails(ភ្នំពេញ)៖ ASTRO CLUB ជាកន្លែងកម្សាន្តដ៏អស្ចារ្យស្តង់ដាអន្តរជាតិ បានបើកដំណើរការសាកល្បងនាពេលថ្មីៗនេះ ស្ថិតនៅតំបន់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ASTRO CLUB បាននាំមកនូវបច្ចេកវិទ្យាប្រព័ន្ធភ្លើង ប្រព័ន្ធសម្លេង និង ប្រភេទ LED ថ្មីចុងក្រោយបង្អស់ ព្រមទាំងភាពសម្បូរបែបនៃកម្មពិធីសប្បាយៗជាច្រើន នឹងនាំឱ្យភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកលេង កម្សាន្តទទួលបានបទពិសោធន៍ថ្មីៗ។ ASTRO...
Read moreDetails(កំពង់ឆ្នាំង)៖ ចុងសប្តាហ៍នេះកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT នៅក្នុងរដូវកាលថ្មីនេះនៅលើទឹកដីខេត្ត កំពង់ឆ្នាំង។ សម្រាប់កំពូលតារាចម្រៀងល្បីៗដែលនឹងអង្រួញឆាក EXPREZ TOUR CONCERT នៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទឹកដីខេត្ត កំពង់ឆ្នាំងក្នុងភូមិចំការស្វាយ ឃុំ...
Read moreDetailsភ្នំពេញ ៖ ក្រុមអត្តពលិកចំនួន២១ ប្រភេទកីឡា របស់កម្ពុជា នឹងចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-២០ ធ្នូ ខណៈពិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ។ នេះបើតាមការផ្សព្វផ្សាយ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២១ ដែលថៃ...
Read moreDetailsភ្នំពេញ៖ ក្រុមតន្រ្តីរ៉ុកអូស្ត្រាលី PlanB ដែលបង្ហាញប្រទេសកម្ពុជាជាញឹកញាប់នៅក្នុងវីដេអូតន្ត្រីអន្តរជាតិរបស់ខ្លួន និងក៏ជាអ្នកគាំទ្រអង្គការមនុស្សធម៌ក្នុងស្រុកជាច្រើន នឹងសម្តែងជាមួយនិស្សិតតន្ត្រីខ្មែរនៅស្ទូឌីយ៉ូតន្ត្រីស្តង់ដារអន្តរជាតិតែមួយគត់របស់ប្រទេសកម្ពុជា ដែលមានឈ្មោះហ្គុង ដែលមានទីតាំងនៅហ្វាមហៅស៍រីស្សត & ស្ប៉ារបស់ Smiling Gecko Cambodia នៅខេត្តកំពង់ឆ្នាំងក្នុងខែធ្នូនេះ។ ការប្រគុំតន្ត្រីនេះត្រូវបានរៀបចំឡើងដោយសហការជាមួយ Music Matters Cambodia ដែលជាមជ្ឈមណ្ឌលតន្ត្រីករលំដាប់អន្តរជាតិដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់សេវាកម្មប្រកបដោយគុណភាពក្នុងតម្លៃសមរម្យ និងផ្ដល់ការគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈការធ្វើឱ្យតន្ត្រីអប់រំនិងការអភិវឌ្ឍជំនាញបានទៅដល់បុគ្គលគ្រប់រូប។ Music Matters...
Read moreDetailsពោធិ៍សាត់ ÷ នាថ្ងៃអាទិត្យ ៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដែលបានឧបត្ថម្ភអង្ករ និងថវិកាមួយចំនួន ជូនដល់រដ្ឋបាលខេត្ត សម្រាប់ទុកចាត់ចែងរៀបចំជួយដល់គ្រួសាររងគ្រោះ...
Read moreDetails© 2025 Khmer New Vision
© 2025 Khmer New Vision