• About
  • Advertise
  • Contact
Monday, September 21, 2026
  • Login
No Result
View All Result
NEWSLETTER
Khmer New Vision
  • ទំព័រដើម
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

  • ពត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • នយោបាយ
  • សេដ្ឋកិច្ច
  • ព័ត៌មានកីឡា
  • ទំព័រដើម
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

  • ពត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • នយោបាយ
  • សេដ្ឋកិច្ច
  • ព័ត៌មានកីឡា
No Result
View All Result
Khmer New Vision
No Result
View All Result
Home ថ្មីៗ

ក្រុមអ្នកផលិតមាតិកាចំនួន ២ ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ»ត្រូវបានក្រសួងព័ត៌មានកោះហៅមកអប់រំ ណែនាំ និងព្រមានជាផ្លូវការ កាលពីថ្ងៃទី៣ និងទី៤ ខែសីហា ឆ្នាំ២០២៦។

by Khmer New Vision
September 21, 2026
in ថ្មីៗ, ពត៌មានជាតិ
0
1k
VIEWS
Share on FacebookShare on Twitter

ក្រុមអ្នកផលិតមាតិកាចំនួន ២ ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិត និងផ្សព្វផ្សាយមាតិកាមិនសមរម្យ បំពានលើក្រមសីលធម៌ សីលធម៌សង្គម សេចក្តីថ្លៃថ្នូររបស់ស្ត្រី និងមានខ្លឹមសាររើសអើងចំពោះអ្នកជំងឺ ព្រមទាំងការបំពានផ្សេងៗ ត្រូវបានក្រសួងព័ត៌មានកោះហៅមកអប់រំ ណែនាំ និងព្រមានជាផ្លូវការ កាលពីថ្ងៃទី៣ និងទី៤ ខែសីហា ឆ្នាំ២០២៦។

តំណាងក្រុមអ្នកផលិតមាតិកាទាំងពីរ បានទទួលស្គាល់កំហុស សុំអភ័យទោសចំពោះសាធារណជន និងបានធ្វើកិច្ចសន្យាថា នឹងលុបបំបាត់ខ្លឹមសារមិនសមរម្យ និងមិនប្រព្រឹត្តកំហុសដដែលនេះជាថ្មីទៀតឡើយ។

ក្រសួងព័ត៌មាននឹងបន្តតាមដានសកម្មភាពរបស់ក្រុមអ្នកផលិតមាតិកាទាំងពីរនេះ រួមនឹងក្រុមផ្សេងៗយ៉ាងយកចិត្តទុកដាក់បំផុត។ ក្នុងករណីមានការបំពានកើតឡើងជាថ្មី ក្រសួងនឹងចាត់វិធានការសមស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយមិនមានការលើកលែងឡើយ។

ក្រសួងព័ត៌មានសូមអំពាវនាវដល់សាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមតាមដាន និងរាយការណ៍អំពីមាតិកាដែលបំពានច្បាប់ ក្រមសីលធម៌ សេចក្តីថ្លៃថ្នូររបស់បុគ្គល និងតម្លៃសង្គម ដើម្បីរួមគ្នាកសាងបរិយាកាសព័ត៌មានប្រកបដោយការទទួលខុសត្រូវ សីលធម៌ និងសុវត្ថិភាពសម្រាប់សង្គមទាំងមូល។

ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានក៏សូមអំពាវនាវដល់អ្នកផលិតមាតិកាគ្រប់ប្រភេទ អ្នកបង្កើតមាតិកាឌីជីថល អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Content Creators/Influencers) និងអ្នកពាក់ព័ន្ធទាំងអស់ សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ គោរពសេចក្តីថ្លៃថ្នូរ សិទ្ធិ និងតម្លៃរបស់បុគ្គល ព្រមទាំងចៀសវាងការផលិត ឬផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈរើសអើង បង្កការស្អប់ខ្ពើម បន្ទាបបន្ថោក ប្រមាថ ឬរំលោភបំពានលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬក្រុមណាមួយ ជាពិសេសស្ត្រី កុមារ ជនមានពិការភាព អ្នកជំងឺ និងក្រុមងាយរងគ្រោះផ្សេងៗ។ ការផលិតមាតិកាប្រកបដោយការទទួលខុសត្រូវ សីលធម៌ និងការគោរពតម្លៃមនុស្ស គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការកសាងបរិយាកាសព័ត៌មានដែលមានគុណភាព និងសង្គមឌីជីថលប្រកបដោយសុវត្ថិភាព និងអរិយធម៌។

Khmer New Vision

Khmer New Vision

Khmer New Vision គឺជាអង្គភាពសារព័ត៌មានដែលផ្សាយព័ត៌មានពិតមានការទទួលខុសត្រូវខ្ពស់

Next Post

កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ

Recommended

សេចក្តីប្រកាសព័ត៌មាន

9 months ago

ក្មេងៗរត់លេងក្នុងវត្តប្រទេះឃើញកាបូប ពេលយកមកបើកមើលឃើញកាំភ្លើងខ្លី១ដើម

2 months ago

Popular News

  • ឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆេះប្រអប់ដាក់កុងទ័រគីឡូភ្លើងបង្គោលលេខP3262-2013RDខូចខាតទាំងស្រុង

    0 shares
    Share 0 Tweet 0
  • សម្បថមន្រ្ដីនគរបាលយុត្តិធម៌ នានីតិវិធីសវនាការសាលាឧទ្ធរណ៍ ថ្ងៃទី 11 កញ្ញាឆ្នាំ 2026 ម៉ោង 2:00 រសៀល

    0 shares
    Share 0 Tweet 0
  • កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ

    0 shares
    Share 0 Tweet 0
  • ក្រុមអ្នកផលិតមាតិកាចំនួន ២ ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ»ត្រូវបានក្រសួងព័ត៌មានកោះហៅមកអប់រំ ណែនាំ និងព្រមានជាផ្លូវការ កាលពីថ្ងៃទី៣ និងទី៤ ខែសីហា ឆ្នាំ២០២៦។

    0 shares
    Share 0 Tweet 0
  • ក្មេងៗរត់លេងក្នុងវត្តប្រទេះឃើញកាបូប ពេលយកមកបើកមើលឃើញកាំភ្លើងខ្លី១ដើម

    0 shares
    Share 0 Tweet 0

Connect with us

អំពីយើង

Khmer New Vision

Khmer New Vision គឺជាអង្គភាពសារព័ត៌មានដែលផ្សាយព័ត៌មានពិតមានការទទួលខុសត្រូវខ្ពស់

ព័ត៌មានសំខាន់ៗ

  • ក្រមព្រហ្មទណ្ឌ
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
  • ព័ត៌មានកំសាន្ត
  • ព័ត៌មានកីឡា
  • ពត៌មានជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ

Site Links

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

តាមដានយើងនៅលើ Facebook

  • About
  • Advertise
  • Contact

© 2025 Khmer New Vision

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • ទំព័រដើម
  • នយោបាយ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ពត៌មានជាតិ
  • ពត័ត៌មានចុងសប្ដាហ៍

© 2025 Khmer New Vision