• About
  • Advertise
  • Contact
Sunday, July 19, 2026
  • Login
No Result
View All Result
NEWSLETTER
Khmer New Vision
  • ទំព័រដើម
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

  • ពត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • នយោបាយ
  • សេដ្ឋកិច្ច
  • ព័ត៌មានកីឡា
  • ទំព័រដើម
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

  • ពត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • នយោបាយ
  • សេដ្ឋកិច្ច
  • ព័ត៌មានកីឡា
No Result
View All Result
Khmer New Vision
No Result
View All Result
Home ព័ត៌មានកីឡា

ថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប បង្ហាញវត្តមាន គាំទ្រអត្តពលិកពិការភាព

by Khmer New Vision
November 26, 2025
in ព័ត៌មានកីឡា
0
ថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប បង្ហាញវត្តមាន គាំទ្រអត្តពលិកពិការភាព
1k
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ ខណៈអត្តពលិក បាននិងកំពុងខិតខំប្រឹងប្រែង អស់ពីសមត្ថភាព នៅលើទីលានប្រកួត ដើម្បីនាំយកកិត្តិយសជូនជាតិ ពួកគាត់ពិត ជាត្រូវការការគាំទ្រ និងជំរុញទឹកចិត្ត ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ។ ជាក់ស្តែងក្នុងដំណើរការប្រកួត រយៈពេលជាច្រើនថ្ងៃមកនេះ ថ្នាក់ដឹកនាំជាច្រើនរូប បានមានវត្តមានដោយផ្ទាល់ នៅតាមទីតាំងប្រកួតនីមួយៗ ដើម្បីផ្តល់ភាពកក់ក្តៅ និងកម្លាំងចិត្ត ដល់អត្តពលិកកម្ពុជា។

វត្តមានរបស់ប្រធានប្រតិភូកីឡា ជាន់ខ្ពស់របស់កម្ពុជា បានបង្ហាញកាយវិការ នៃការសាទរ និងផ្ដល់ការលើកទឹកចិត្ត ដល់អត្តពលិកគ្រប់រូបយ៉ាងកក់ក្ដៅ។ ក្រៅពីវត្តមានសម្តេច ទៀ បាញ់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបន្ទុករៀបចំព្រឹត្តិការណ៍ទាំងស៊ីហ្គេម និងប៉ារ៉ាហ្គេម ជាការចាប់តាំងពីដំ ណើរការប្រកួតថ្ងៃទី១មក សារធារណជន បានផ្តោតការចាប់អារម្មណ៍ទៅលើលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡា តែងបានបង្ហាញវត្តមាន នៅទីតាំងប្រកួតជារៀងរាល់ថ្ងៃ ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់អត្តពលិក រួមទាំងការផ្ដល់កិត្តិយស បំពាក់មេដាយ ជូនដល់អត្តពលិកកម្ពុជា និងអត្តពលិក នៃបណ្ដាប្រទេសជាមិត្ត ដែលបានចូលរួមក្នុងការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះផងដែរ ។

ជាក់ស្ដែង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បើទោះបីជាមមាញឹកនឹងការងារច្រើនយ៉ាងណា ក៏ដោយ ក៏លោក ហ៊ុន ម៉ានី បានអញ្ជើញទស្សនា ការប្រកួតរបស់អត្តពលិកបណ្ដើរ និងធ្វើការបណ្ដើរ រួមជាមួយនឹងស្នាមញញឹម នៅលើមុខជានិច្ច មិនថាកម្ពុជាទទួលបានលទ្ធផល បែបណាក៏ដោយ។ «ក្នុងនាមជាអ្នកដែលគាំទ្រ ពួកគាត់ ទោះបីជាលទ្ធផលបែបណាក៏ដោយ ក៏នៅតែគាំទ្រ» ។ នេះជាប្រសាសន៍របស់លោកហ៊ុន ម៉ានី ដែលបញ្ជាក់ពីទំហំទឹកចិត្ត នៃការគាំទ្រយ៉ាងពិតប្រាកដ។

តាមរយៈរូបភាពនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា ថ្នាក់ដឹកនាំបានផ្ដល់ការយកចិត្តទុកដាក់ខ្លាំង ចំពោះអត្តពលិកពិការ របស់កម្ពុជាគ្រប់កាលៈទេសៈមិនថា លទ្ធផលឈ្នះ ឬចាញ់ ដូចអ្វីដែលលោកតែងបានលើកឡើងថា «ពេលឈ្នះ យើងនៅជាមួយគាត់ តែពេលគាត់ចាញ់ យើងចាំបាច់ត្រូវតែនៅជាមួយគាត់»។

ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា នាឱកាសនេះ ពិតជាបានផ្តល់ឱកាសពេញលេញ សម្រាប់អត្តពលិកគ្រប់ៗរូប ចូលរួមបង្ហាញស្មារតីតស៊ូ ប្រកួតប្រជែងដើម្បីភាពជោគជ័យ លើសពីពិការភាពរបស់ខ្លួន ។

សូមជម្រាបថា ថ្ងៃទី៨មិថុនានេះ គឺជាថ្ងៃចុងក្រោយ នៃការប្រកួត មុននឹងឈានចូលកម្មវិធី «បិទ»ជាផ្លូវការនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនាថ្ងៃទី៩ មិថុនាស្អែកនេះ ដោយកម្ពុជាបានឡើង ទៅឈរលេខ៨បន្ទាប់ពីបានឈ្នះមេដាយសរុបចំនួន៦៤ ក្នុងនោះមេដាយមាស៩គ្រឿង ប្រាក់១៩ និងសំរិទ្ធ៣៦ ដោយគិតត្រឹមម៉ោង៧និង៣៦នាទី ថ្ងៃ៨ មិថុនា ។ នេះជាលទ្ធផលល្អបំផុត ក្នុងប្រវត្តិសាស្ត្រដែលកម្ពុជាធ្លាប់ធ្វើបានក្នុងអាស៊ាន ប៉ារ៉ាហ្គេមចំនួន១០លើកកន្លងមក ដោយការប្រកួតចុងក្រោយ នៅឆ្នាំ២០២២នៅ ឥណ្ឌូណេស៊ី កម្ពុជារកបានមេដាយសរុប២៨គ្រឿង គឺមាស៧ ប្រាក់១០ និងសំរិទ្ធ១១ ៕

Khmer New Vision

Khmer New Vision

Khmer New Vision គឺជាអង្គភាពសារព័ត៌មានដែលផ្សាយព័ត៌មានពិតមានការទទួលខុសត្រូវខ្ពស់

Next Post
ក្រុមតន្រ្តីរ៉ុកអន្តរជាតិដែល​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ក្នុង​វីដេអូ​តន្ត្រី​របស់ខ្លួន នឹង​សម្តែងនៅមជ្ឈមណ្ឌលវប្បធម៌ ហ្គុងនៅខែធ្នូនេះ

ក្រុមតន្រ្តីរ៉ុកអន្តរជាតិដែល​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ក្នុង​វីដេអូ​តន្ត្រី​របស់ខ្លួន នឹង​សម្តែងនៅមជ្ឈមណ្ឌលវប្បធម៌ ហ្គុងនៅខែធ្នូនេះ

Recommended

អ្នកជំនាញនយោបាយថា មានតែកម្ទេចសមត្ថភាពយោធាថៃ និងការដាក់សម្ពាធធ្ងន់ធ្ងរ ពីសហគមន៍អន្តរជាតិប៉ុណ្ណោះ ដែលអាចបញ្ឈប់សង្គ្រាមថៃ ឈ្លានពានបាន

អ្នកជំនាញនយោបាយថា មានតែកម្ទេចសមត្ថភាពយោធាថៃ និងការដាក់សម្ពាធធ្ងន់ធ្ងរ ពីសហគមន៍អន្តរជាតិប៉ុណ្ណោះ ដែលអាចបញ្ឈប់សង្គ្រាមថៃ ឈ្លានពានបាន

7 months ago
លោក គីម ជុងអ៊ុន ព្រមានសហរដ្ឋអាមេរិក

លោក គីម ជុងអ៊ុន ព្រមានសហរដ្ឋអាមេរិក

7 months ago

Popular News

  • អាជីវករត្រូវដឹង! គយរំលឹកឡើងវិញពីមុខទំនិញពីថៃដែលជាប់បម្រាម ហាមនាំចូលមកកម្ពុជា

    0 shares
    Share 0 Tweet 0
  • អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ៣១ទីតាំង ខ័ណ្ឌចំនួន៥ក្នុងរាជធានីភ្នំពេញ

    0 shares
    Share 0 Tweet 0
  • សង្គ្រាមអ៊ីរ៉ង់ផ្ទាល់៖ ទីក្រុងតេអេរ៉ង់និយាយថា សហរដ្ឋអាមេរិកនៅតែបន្តមាន “ការទាមទារមិនសមហេតុផល”

    0 shares
    Share 0 Tweet 0
  • ចាប់ខ្លួនជនដៃដល់ម្នាក់ ក្រោយចាប់ជំរិតក្មេងស្រីអាយុ៥ឆ្នាំ ទារលុយ១០.០០០ដុល្លារ បណ្តាលឱ្យនាងស្លាប់!

    0 shares
    Share 0 Tweet 0
  • សេចក្តីជូនដំណឹងស្តីពីការរៀបចំ «កម្មវិធីរត់ដើម្បីមនុស្សធម៌ (Run for Charity)»

    0 shares
    Share 0 Tweet 0

Connect with us

អំពីយើង

Khmer New Vision

Khmer New Vision គឺជាអង្គភាពសារព័ត៌មានដែលផ្សាយព័ត៌មានពិតមានការទទួលខុសត្រូវខ្ពស់

ព័ត៌មានសំខាន់ៗ

  • ក្រមព្រហ្មទណ្ឌ
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
  • ព័ត៌មានកំសាន្ត
  • ព័ត៌មានកីឡា
  • ពត៌មានជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ

Site Links

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

តាមដានយើងនៅលើ Facebook

  • About
  • Advertise
  • Contact

© 2025 Khmer New Vision

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • ទំព័រដើម
  • នយោបាយ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ពត៌មានជាតិ
  • ពត័ត៌មានចុងសប្ដាហ៍

© 2025 Khmer New Vision