សម្រាកក្នុងអង្រឹងរាងកាយស្តូកស្តឹងស្លាប់ដោយគាំងបេះដូង
កណ្តាល÷ បុរសជាជនរងគ្រោះម្នាក់បាន សម្រាកសម្រានក្នុងអង្រឹងរាងកាយស្តូកស្តឹង ស្លាប់ដោយគាំងបេះដូង បង្ករអោយមានការភ្ញាក់ផ្អើលដល់ប្រពន្ធកូន ដោយហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង ១៥និង០០នាទីថ្ងៃទី២៦ខែមករាឆ្នាំ២០២៦ នៅចំណុចក្នុងអង្រឹងនៅលើផ្ទះរបស់ជនរងគ្រោះស្ថឹតក្នុងភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថា÷ សព បុរសជនរងគ្រោះមានឈ្មោះ ណុប ណាត អាយុ៥៦ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ។ ដោយក្រោយទទួលបានសេចក្តីរាយការណ៏ភ្លាម...













