ក្មេងៗរត់លេងក្នុងវត្តប្រទេះឃើញកាបូប ពេលយកមកបើកមើលឃើញកាំភ្លើងខ្លី១ដើម
រាជធានីភ្នំពេញ៖ ក្មេងៗ១ក្រុមដើរលេងនៅក្នុងវត្ត ក៏បានប្រទេះឃើញកាបូបស្ពាយពណ៍ខ្មៅ១នៅក្រោមដើមពោធិ៍ក្បែរស្រះទឹក ហើយពួកគេក៏រើសយកមកបើកមើល ស្រាប់តែប្រទះឃើញកាំភ្លើងខ្លី១ដើម ព្រមទាំងបង់កាំភ្លើងចំនួន២ដែលមានគ្រាប់ពេញ រួចក៏ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចឲ្យទៅពិនិត្យមើលតែម្ដង ។ ហេតុការណ៍នោះបានកើតឡើងនាវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្រោមដើមពោធិ៍វត្តទួល សុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នគរបាលបានប្រាប់ថា នៅវេលាម៉ោងខាងលើ ...







