• About
  • Advertise
  • Contact
Tuesday, October 27, 2026
  • Login
No Result
View All Result
NEWSLETTER
Khmer New Vision
  • ទំព័រដើម
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

  • ពត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • នយោបាយ
  • សេដ្ឋកិច្ច
  • ព័ត៌មានកីឡា
  • ទំព័រដើម
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

    កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

  • ពត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • នយោបាយ
  • សេដ្ឋកិច្ច
  • ព័ត៌មានកីឡា
No Result
View All Result
Khmer New Vision
No Result
View All Result
Home ថ្មីៗ

ក្មេងៗរត់លេងក្នុងវត្តប្រទេះឃើញកាបូប ពេលយកមកបើកមើលឃើញកាំភ្លើងខ្លី១ដើម

by Khmer New Vision
September 21, 2026
in ថ្មីៗ, ពត៌មានជាតិ
0
1k
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ៖ ក្មេងៗ១ក្រុមដើរលេងនៅក្នុងវត្ត ក៏បានប្រទេះឃើញកាបូបស្ពាយពណ៍ខ្មៅ១នៅក្រោមដើមពោធិ៍ក្បែរស្រះទឹក ហើយពួកគេក៏រើសយកមកបើកមើល ស្រាប់តែប្រទះឃើញកាំភ្លើងខ្លី១ដើម ព្រមទាំងបង់កាំភ្លើងចំនួន២ដែលមានគ្រាប់ពេញ រួចក៏ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចឲ្យទៅពិនិត្យមើលតែម្ដង ។

ហេតុការណ៍នោះបានកើតឡើងនាវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្រោមដើមពោធិ៍វត្តទួល សុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នគរបាលបានប្រាប់ថា នៅវេលាម៉ោងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានទទួលដំណឹងថា មានក្មេងៗ១ក្រុមបានដើរលេងនៅក្នុងវត្តទួល សុភាឃួននោះ ហើយពេលទៅដល់ចំណុចកើតហេតុ បានប្រទះឃើញកាបូបស្ពាយពណ៍ខ្មៅ១នៅក្រោមដើមពោធិ៍ហើយមានកាំភ្លើងខ្លីនៅក្នុងនោះ១ដើមផង ។ ក្រោយពេលដឹងរឿងនោះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ក៏ចុះទៅពិនិត្យមើល ហើយពិតជាបានឃើញកាំភ្លើងខ្លីម៉ាកប៉េអាកុល១ដើមនៅក្នុងកាបូបនោះមែន ហើយក៏មានបង់កាំភ្លើងម៉ាកនោះចំនួន២ ដែលមានគ្រាប់សរុបចំនួន១៦គ្រាប់ និងប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព១សន្លឹកផងដែរ ។

នគរបាលបានប្រាប់ឲ្យដឹងបន្តថា នៅក្នុងប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព១សន្លឹកនោះមានលេខចុះបញ្ជី បខ៣៣៣៥ កពជ កងឯកភាពបញ្ជាការដ្ឋានកាំភ្លើងធំ អ ប ក អាវុធខ្លីM1991A1 លេខ825574 ។ ប៉ុន្តែចំពោះប័ណ្ណសម្គាលអាវុធខ្លីនេះបានហួសសុពលភាពប្រើប្រាស់រយៈពេល៧ខែទៅហើយ ដោយថ្ងៃចេញប័ណ្ណ០២.០១.២០២៥ និងថ្ងៃផុតកំណត់០២.០១.២០២៦ ។

នគរបាលពុំទាន់ស្រាវជ្រាវដឹងថា ការយកកបូបមានទាំងកាំភ្លើងខ្លីទៅប្លុងបែបនេះ ព្រោះតែចោរលួចកាបូបរបស់មន្រ្តីយោធាណាម្នាក់ រួចយកតែប្រាក់ ហើយបោះចោលកាបូបនិងកាំងភ្លើង ឬក៏ជាករណីអ្វីនៅឡើយទេ ។ ក្រោយពេលធ្វើការពិនិត្យទីតាំងកើតហេតុនិងតំបន់ជុំវិញទីនោះរួចមក នគរបាលក៏បាននាំយកកាំភ្លើង បង់កាំភ្លើងនិងគ្រាប់ ព្រមទាំងប័ណ្ណសម្គាលអាវុធខ្លីនោះទៅរក្សាទុកនៅប៉ុស្តិ៍រង់ចាំការស្រាវជ្រាវបន្តទៀត ៕

Khmer New Vision

Khmer New Vision

Khmer New Vision គឺជាអង្គភាពសារព័ត៌មានដែលផ្សាយព័ត៌មានពិតមានការទទួលខុសត្រូវខ្ពស់

Next Post

ក្រុមអ្នកផលិតមាតិកាចំនួន ២ ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ»ត្រូវបានក្រសួងព័ត៌មានកោះហៅមកអប់រំ ណែនាំ និងព្រមានជាផ្លូវការ កាលពីថ្ងៃទី៣ និងទី៤ ខែសីហា ឆ្នាំ២០២៦។

Recommended

សាលាស្តេលា អន្តរជាតិ ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ជូនដល់សិស្សានុសិស្សជំនាន់ទី២ ឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ឃី សុវណ្ណ រតនា រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងជាសហប្រតិបត្តិការអន្តរជាតិ…

8 months ago

ក្រុមអ្នកផលិតមាតិកាចំនួន ២ ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ»ត្រូវបានក្រសួងព័ត៌មានកោះហៅមកអប់រំ ណែនាំ និងព្រមានជាផ្លូវការ កាលពីថ្ងៃទី៣ និងទី៤ ខែសីហា ឆ្នាំ២០២៦។

3 months ago

Popular News

  • ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញបើកសិក្ខាសាលា ជំរុញការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មានក្នុងយុគសម័យឌីជីថល

    0 shares
    Share 0 Tweet 0
  • លោក អោម វុឌ្ឍី ដែលជាអតីតជានាយទាហាននិងបច្ចុប្បន្នជាអ្នកកាសែតជើងចាស់កំពុងទទួលបានការយកចិត្តទុកដាក់ និងការសង្គ្រោះបន្ទាន់ពី សំណាក់ក្រុមគ្រូពេទ្យនៃគ្លីនិកចតុមុខ ក្រុងតាខ្មៅ.. 

    0 shares
    Share 0 Tweet 0
  • ឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆេះប្រអប់ដាក់កុងទ័រគីឡូភ្លើងបង្គោលលេខP3262-2013RDខូចខាតទាំងស្រុង

    0 shares
    Share 0 Tweet 0
  • សម្បថមន្រ្ដីនគរបាលយុត្តិធម៌ នានីតិវិធីសវនាការសាលាឧទ្ធរណ៍ ថ្ងៃទី 11 កញ្ញាឆ្នាំ 2026 ម៉ោង 2:00 រសៀល

    0 shares
    Share 0 Tweet 0
  • កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ

    0 shares
    Share 0 Tweet 0

Connect with us

អំពីយើង

Khmer New Vision

Khmer New Vision គឺជាអង្គភាពសារព័ត៌មានដែលផ្សាយព័ត៌មានពិតមានការទទួលខុសត្រូវខ្ពស់

ព័ត៌មានសំខាន់ៗ

  • ក្រមព្រហ្មទណ្ឌ
  • ថ្មីៗ
  • ពត័ត៌មានចុងសប្ដាហ៍
  • ព័ត៌មានកំសាន្ត
  • ព័ត៌មានកីឡា
  • ពត៌មានជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ

Site Links

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

តាមដានយើងនៅលើ Facebook

  • About
  • Advertise
  • Contact

© 2025 Khmer New Vision

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • ទំព័រដើម
  • នយោបាយ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ពត៌មានជាតិ
  • ពត័ត៌មានចុងសប្ដាហ៍

© 2025 Khmer New Vision